ព័ត៌មានបច្ចេកវិទ្យា

កំពូលរថយន្តតម្លៃកប់ Lamboghini, BMW និង Ferrari ជិះប្រណាំងគ្នាលេង ត្រូវសមត្ថកិច្ចយករថយន្តសណ្តោងមកដឹក

រថយន្តស្ព័រកំពូលលឿន ចំនួន ៥០ គ្រឿង ត្រូវបានសណ្តោងអូសចេញពីមហាវិថីដ៏សំខាន់មួយនៃភាគខាងត្បូងខេត្ត Ontrario ដោយកម្លាំងសមត្ថកិច្ចប្រចាំតំបន់នោះ កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីមានបុរសធ្វើដំណើរដោយម៉ូតូម្នាក់បានប្តឹងតាមទូរស័ព្ទ។ រថយន្តដែលត្រូវបានសណ្តោងអូសចេញ សុទ្ធសឹងតែមានតម្លៃថ្លៃកប់ មានដូចជារថយន្ត Ferraris, BMW, Porsches, AMG Mercedes និង Lamborghini។

បើតាមសម្តីសមត្ថកិច្ចប្រចាំខេត្ត Ontario នៃប្រទេសកាណាដា លោក Sgt. Kerry Schmidt បានប្រាប់ទៅកាន់សារព័ត៌មាន CTV Toronton ថា មានសាក្សីដែលកំពុងធ្វើដំណើរតាមដងមហាវិធីនោះ រាយការណ៍មកថា រថយន្តមួយក្រុមបានជិះឆាបពួកគេ បណ្តាឲ្យធ្លាក់ផ្លូវ ហើយងាយបង្កគ្រោះថ្នាក់ខ្លាំងណាស់។

រថយន្តមួយក្រុមនោះ ត្រូវបានគេជឿជាក់ថា បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ តំបន់ភ្នំខៀវ នៅក្បែរទីប្រជុំជន Collingwood នៃខេត្ត Ont.។ អ្នកដំណើរ បានថតជាប់សកម្មភាពជិះប្រជែងគ្នាយ៉ាងអនាធិបតេយ្យរបស់ពួកគេ រួចក៏បានបង្ហោះលើបណ្តាញសង្គមផងដែរ។
ក្រុមសមត្ថកិច្ចប្រចាំតំបន់ បាននាំគ្នាប្រមូលកម្លាំងបិទផ្លូវ នៅលើមហាវិធី 400 ក្បែរទីប្រជុំជន Barrie នៃខេត្ត Ont. រង់ចាំស្ទាក់ក្បួនរថយន្តទំនើបទាំងនោះ នៅឯស្ថានីយជួសជុលរថយន្តមួយកន្លែង។ អ្នកដែលត្រូវបានចាប់ខ្លួន នឹងប្រឈមការផាកពិន័យជាសាច់ប្រាក់ចំនួន ២,០០០ ដុល្លារ និងហាមមិនឲ្យបើកបរពេញមួយសប្តាហ៍។

ក្រុមពួកគេត្រូវបានរាយការណ៍ឲ្យដឹងថា បើកបរហួសល្បឿនកំណត់ ១៥០ គីឡូម៉ែត្រ/១ម៉ោង។ គួរចំណាំថា នោះមិនមែនជាល្បឿនដែលកំណត់សម្រាប់អ្នកជិះប្រជែងគ្នាទេ។ វាអាចធ្វើឡើងចំពោះអ្នកបើកបរល្បឿនប្រហាក់ប្រហែលនោះ, ជិះកៀកៗគ្នា, ជិះកៀររថយន្តដទៃ ឬជិះជែងគ្នាចុះឡើង។ នេះបើតាមសម្តីរបស់មន្រ្តីសមត្ថកិច្ចម្នាក់ លោក Randal Haddrall។

ក្រុមអ្នកបើកបរដែលរងនូវបណ្តឹង មិនបានឆ្លើយតបជាមួយ សារព័ត៌មាន CTV នៅចំពោះមុខកាមេរ៉ាឡើយ។ ប៉ុន្តែ​ ពួកគេបានបង្ហាញពីអារម្មណ៍ថា ការចោទប្រកាន់នេះគឺអយុត្តិធម៌ ដោយសារតែឃើញរថយន្តរបស់ពួកគេមកពីក្រៅប្រទេស ហើយពួកគេនិយាយថា នឹងហៅមេធាវីម្នាក់មកតវ៉ាក្តីមួយនេះ។

លោក Schmidt បានប្រាប់ឲ្យដឹងថា ការបើកបរប្រណាំងគ្នា គឺបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត និងការរងរបួសនៅលើដងវិថី។ គាត់បានបន្ថែមថា ពួកយើងមិនចង់ឲ្យនរណាមួយប្រើប្រាស់មហាវិធី ធ្វើជាទីលានប្រណាំងប្រជែងគ្នានោះឡើយ។ បើចង់ប្រណាំង​ សូមនាំគ្នាទៅទីលានប្រកួតចុះ ហើយអាចសប្បាយនៅទីនោះបាន ប៉ុន្តែហាមដាច់ខាតការយកមហាវិធី ឬផ្លូវណាមួយ មកធ្វើបែបហ្នឹង៕

ប្រភព៖ ctvnews.com

មតិយោបល់