Post News Media ព័ត៌មានជាតិ First News : ...

First News : បុរសម្នាក់ជិះមិនប្រយ័ត្នបុករនាំងពុះចែកទ្រូងផ្លូវផ្លោងទៅកណ្តាលផ្លូវ៥៩៨ រងរបួសធ្ងន់សន្លប់ឈឹង សង្ស័យស្រវឹង

ភ្នំពេញ: មុននេះបន្តិច ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងមួយបានកើតឡើង ដោយសារបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ TODAY ពាក់ស្លាកលេខ ភ្នំពេញ 1FT-5712 បើកបរតាមបណ្តោយផ្លូវ៥៩៨ មិនប្រយ័ត្នទៅបុករនាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យផ្លោងខ្ទាតជនរងគ្រោះទៅកណ្តាលផ្លូវ សង្ស័យស្រវឹង ។

សម្រាប់ព័ត៌មានលម្អិត Post News Media នឹងផ្សាយជូនបន្តទៀត ៕

Loading...