ព័ត៌មានជាតិ

ឥណ្ឌាលក់មុង ត្រូវរថយន្តសាំយ៉ុងបើកស្របទិសគ្នាប៉ះពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់កំភួនជើងឆ្វេង

ស្ទឹងត្រែង: លោកអធិការស្រុកសៀមប៉ាងបានប្រាប់Post Newsថា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងនិងម៉ូតូ នៅចំណុចភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ប្រភពដដែលបន្តថា ជនរងគ្រោះជាជនជាតិឥណ្ឌាលក់ឥវ៉ាន់ មានឈ្មោះ សាតែនរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ រងរបួសធ្ងន់កំភួនជើងខាងឆ្វេង ។

ប្រភពដដែលបន្តទៀតថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-5169 ស្នាក់នៅខេត្តក្រចេះ បើកបរស្របទិសគ្នាជាមួយនិងម៉ូតូជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុក៏ប៉ះគ្នាពេញទំហឹងបណ្តាលឲ្យខូចខាតទាំងសងខាង ។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ ៕

មតិយោបល់