ព័ត៌មានជាតិ

ជិះម៉ូតូលឿននិងមានជាតិអាកុលត្រូវរថយន្តបុក របួសធ្ងន់ម្នាក់និងស្រាល២នាក់

កណ្តាលៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost News មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខហាង សុភី
លើផ្លូវជាតិលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៀវ សុខា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិរកាខ្ពស់ ឃុំកោះគរ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ កណ្តាល2B-9889 បើកបរឈ្មោះ ឆិន ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកបរក្នុងទិសដៅពីត្បូងទៅជើង ទិសដៅស្របគ្នា រួចបត់ស្តាំទៅកើតមិនប្រយ័ត្នក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GH-1204 ដោយគ្មានកញ្ចក់និងមិនពាក់មួកសុវត្ថិភាព ហើយជិះក្នុងល្បឿនលឿននិងមានជាតិអាកុលកម្រិត០,៧១mg/l បណ្តាលឲ្យដួលរងរបួសធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីសង្គ្រោះ។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្ន ដើម្បីចាត់ការនាពេលក្រោយតាមនិតិវិធីច្បាប់៕

មតិយោបល់