ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួននិងដកហូតថ្នាំញៀន១កញ្ចប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមចិញ្ចើមផ្លូវ២៧១ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ៊ឹម សុភ័ក្រនាថ ហៅស្រីនាថ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះអាន ណាវីន ហៅវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ សំណង់ស្នាក់នៅភូមិក្រាំងជ្រៃ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងល្បាតរបស់ប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនរហូតដល់ចំណុចតាមចិញ្ចើមផ្លូវ២៧១ ភូមិបុរីកម្មករ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងដើរតាមផ្លូវ២៧១ សមត្ថកិច្ចមានការសង្ស័យបានហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំនៅក្នុងដៃខាងឆ្វេងដែលជនសង្ស័យឈ្មោះ អ៊ឹម សុភ័ក្រនាថកាន់ក្តាប់ជាប់ដៃ ភ្លាមនោះសមត្ថកិច្ចបានធ្វើកាដកហូតរួចនាំខ្លួនជនសង្ស័យ អ៊ឹម សុភ័ក្រនាថ និងអាន ណាវីនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងធ្វើតេស្តដោយឧបករណ៍ស្វែងរកសារធាតុញៀនតាមរយ:ទឹកនោមរបស់ជនសង្ស័យទាំង២នាក់ លទ្ធផលបង្ហាញឲ្យឃើញថាមានសារធាតុញៀនទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

//youtu.be/flSw9jSw6Ug

មតិយោបល់