ព័ត៌មានជាតិ

ស្ត្រីម្នាក់ជិះម៉ូតូបត់អត់មើលក្រោយត្រូវរយន្តបុករបួសធ្ងន់

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ៥០នាទីរសៀល ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងរវាង រថយន្ដនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ ១ នាក់ស្រី និងខូចខាតស្រាលរថយន្តតូច ០១ គ្រឿង ម៉ូតូ ០១ គ្រឿង ត្រង់ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិលេខ៥ ម្តុំគីឡូម៉ែត្រ ១៩ និង ២០ ។

មុនពេលកើតហេតុ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FR-8131 បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយឈ្មោះ សៅ តុលា ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល លុះបើកបរមកដល់កន្លែងកើតហេតុបានបត់ឆ្វេងបំរុងប្ដូរគន្លងផ្លូវប្រកៀកប្រកិតពីមុខរថយន្ដដែលកំពង់បើកបរស្របទិសពីក្រោយម៉ាកវិនស្តា ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2AF-5200 បើកបរដោយឈ្មោះ ឃុន វ៉ាត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិផ្លូវបំបែក ឃុំព្រែកឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលឲ្យរថយន្តបុករុញពីក្រោយគ្រោះថ្នាក់អ្នកបើកបរម៉ូតូបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ រីឯមធ្យោបាយពាក់ព័ន្ធករណីរក្សាទុកនៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

មតិយោបល់