ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F14A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៅ ផ្លូវលេខ១០៧ ផ្លូវលេខ៩០៧ ភូមិទួលសង្កែ និងភូមិសាំហាន់ សង្កាត់ទួលសង្កែ និងសង្កាត់ឫស្សីកែវ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មូលហេតុ ដោយមានកំហូចកាបបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។
ដូច្នេះក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញនៅមុនម៉ោង ៦ល្ងាច ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់