ព័ត៌មានជាតិ

ចេញពីគុកបាន៥ថ្ងៃ ធ្វើសកម្មភាពឆក់កាបូបគេបានសម្រេច គេចមិនរួចជាប់ខ្នោះដដែល!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ កំពុងជិះម៉ូតូជាមួយសង្សារ មកពីចុះឈ្មោះ រៀនភាសារកូរ៉េ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមជ្ឈមណ្ឌលម៉ូឌែន៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ូ ចាន់សម្បតិ្ត ហៅពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅ ម្ដុំសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ ជិន កញ្ញា ភេទស្រី ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះនិងសង្សាបានជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ កំពង់ស្ពឺ 1F-5056 បានជិះមកពីចុះឈ្មោះរៀនភាសាកូរ៉េ បន្ទាប់មកបានជិះត្រឡប់មកផ្ទះវិញតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចមុខមជ្ឈមណ្ឌលម៉ូឌែន៥ ស្រាប់មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E-6788 បានមកពីក្រោយ ធ្វើសកម្មភាពឆក់ការបូបពីនារីដែលកំពុងជិះម៉ូតូជាមួយសង្សារ បានសម្រេច ហើយបានជិះរត់រហូតមកដល់ចំណុចព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញកំពុងល្បាតក្នុងមូលដ្ឋានជួយអន្តរាគមន៍ ជួយចាប់ខ្លួនជនសង្ស័យបានភ្លាមៗ បានម្នាក់និងដកហូតម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតត្រូវរត់គេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/gpabO-i_gVM

មតិយោបល់