ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ បានផ្ញើរម៉ូតូ៣ទៅ៤ឆ្នាំទៅហើយ នៅកន្លែងផ្ញើរម៉ូតូផ្សារចោមចៅ មិនដែលបាត់នោះទេ តែនៅព្រឹកថ្ងៃទី១ ខែឧសភានេះ ផ្ញើម៉ូតូម្តងទៀត ហើយចូលទៅលក់ដូរក្នុងផ្សារដូចធម្មតា ស្រាប់តែនៅម៉ោងជាង១១ថ្ងៃត្រង់ដើរទៅយកម៉ូតូជិះទៅផ្ទះក៏បាត់មិនឃើញម៉ូតូតែម្តង។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុខ ឃីម អាយុ៤៥ឆ្នាំ មុខរបរលក់ខ្នុរ នៅផ្សារចោមចៅ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលបាត់ទៅនោះម៉ាក Zoomer-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FRឥ9002។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧គាត់បានផ្ញើម៉ូតូនៅកន្លែងផ្ញើម៉ូតូនៅផ្សារចោមចៅ ដូចសព្វដង ហើយចូលទៅលក់ខ្នុរក្នុងផ្សារ លុះដល់ម៉ោងប្រហែលជាង១១ ថ្ងៃត្រង់ ដដែល គាត់បានដើរមករកម៉ូតូបំណងជិះទៅផ្ទះ ស្រាប់តែបាត់មិនឃើញម៉ូតូរីឯសំបុត្រសម្រាប់ផ្ញើម៉ូតូនៅនិងខ្លួនគាត់ទេ។
ដែលលេខកូដសំបុត្រនោះមានឈ្មោះប័ណ្ណផ្ញើកង់ ម៉ូតូសារ៉ង ៦៤៦៨៥០២ ក្រោយកើតហេតុភ្លាមខាងម្ចាស់ទីតាំងផ្ញើកង់ម៉ូតូក៏បានប្រាប់ទៅជនរងគ្រោះថានិងសងសំណងទៅជនរងគ្រោះ ប៉ុន្តែសងប៉ុន្មាននោះនៅមិនទាន់ដឹងនោះ ព្រោះពួកគាត់មិនទាន់បានជួបគ្នានៅប៉ុស្តិ៍សមត្ថកិច្ចនៅឡើយ។
គិតត្រឹមម៉ោង៤រសៀលថ្ងៃដដែលនេះ ដោយភ័យខ្លាចម្ចាស់ដាក់ទីតាំងផ្ញើម៉ូតូមិនដោះស្រាយសំណងឲ្យគាត់ ទើបរូបគាត់និងសាច់ញាតិ ធ្វើដំណើរមកប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីឲ្យជួយអន្តរាគមន៍តែម្តង៕
មតិយោបល់