ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាចែកចាយគ្រឿងញៀន

កំពត: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីចែកចាយគ្រឿងញៀន។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទី រសៀល ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ងួន សាត អាយុ២១ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត និងទី២ឈ្មោះ ស៊ីន រ៉ា អាយុ៣១ឆ្នាំ នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ។

ប្រភពដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងជំនាញខេត្ត បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួនបានជនសង្ស័យបាន២នាក់តែម្តង។ ក្នុងនោះដកហូតថ្នាំញៀនចំនួន២កញ្ចប់ ១កញ្ចប់ធំ និង១កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់