ព័ត៌មានជាតិ

មុននេះបន្តិច រថយន្តក្រុងរិទ្ធមុន្នី បុកដើមចន្ទគិរី នៅក្រុងបាត់ដំបង

បាត់ដំបងៈ ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងរិទ្ធមុន្នី បុកដើមចន្ទគិរី បណ្តាលឲ្យតាកុងឡានជាប់នៅកាប៊ីន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិសាលាបាឡាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព័ត៌មានលម្អិតPost Newsនឹងផ្សាយជូនបន្តទៀត។ ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់