មនុស្សស្រីមួយចំនួនធំតែងតែមានការព្រួយបារម្ភចំពោះទំហំសុដន់របស់ខ្លួន ព្រោះខ្លាចការផលិតទឹកដោះឲ្យកូនមិនបានគ្រប់គ្រាន់តាមតម្រូវការ។ ប៉ុន្តែ អ្នកជំនាញផ្នែកសុខភាពមិនបានផ្តល់អនុសាសន៍ដូចការគិតរបស់ស្ត្រីទាំងនោះឡើយ។
មនុស្សស្រីគ្រប់រូបត្រូវតែដឹងថា សុដន់តូច ឬធំ មិនមែនជាបញ្ហាដែលគួរឲ្យព្រួបារម្ភឡើយ ព្រោះសុដន់ដែលត្រូវបានទារកបៅកាន់តែច្រើន ទឹកដោះនឹងផលិតកាន់តែច្រើនដូចគ្នា។ មិនតែប៉ុណ្ណោះ អ្នកដែលមានសុដន់ធំក៏ដោយសារតែជាលិកាខ្លាញ់តែប៉ុណ្ណោះ គឺមិនទាក់ទងទៅនឹងបរិមាណនៃការផលិតទឹកដោះនោះឡើយ។
ប៉ុន្តែប្រសិនបើក្នុងអំឡុងពេលមានផ្ទៃពោះ សុដន់របស់អ្នកមិនប្រែប្រួលធំជាងមុនសោះ អាចបណ្តោលមកពីសុដន់គ្មានក្រពេញជាលិកាគ្រប់គ្រាន់ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យស្ត្រីមិនអាចផលិតទឹកដោះសម្រាប់កូនបានគ្រប់គ្រាន់។
ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលប្រើប្រាស់ថ្នាំពន្យាកំណើត ធ្លាប់ឆ្លងកាត់វះកាត់កែសុដន់ និងមានទម្លាប់ជក់បារី ក៏អាចបណ្តោលឲ្យការទឹកដោះផលិតទាបជាមនុស្សស្រីដទៃទៀតដែរ៕
មតិយោបល់