យោងតាមផេកទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កម្មករទូកនេសាទ ឈ្មោះ វឿន វ៉ុន ដែលលោតពីលើទូកគេចពីការចាក់សម្លាប់ ក្នុងលម្ហសមុទ្រម៉ាឡេស៊ី ហើយត្រូវនាវាជើងទឹកប្រ៊ុយណេ ជួយសង្រ្គោះកាលពីថ្ងៃទី៩ បាននាំមកដល់សឹង្ហបុរីនៅម៉ោង២រសៀលនេះ។
បេសកកម្មនេះត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមបទបញ្ជាផ្ទាល់ពី លោក ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាកាទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំបញ្ជាដោយលោកអនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការព័ត៌មានសន្តិសុខលម្ហសមុទ្រ នៅប្រទេសសឹង្ហបុរី ព្រមទាំងមានការសហការ នឹងពីតំណាងស្ថានទូតកម្ពុជា ភ្នាក់ងាអន្តោប្រវេសន៍ នឹងកងម៉ារីនប្រដេញរបស់នាវាចរសឹង្ហបុរី ជាលទ្ធផលយើងបាននាំយកជនរងគ្រោះមកដល់ស្ថានទូតកម្ពុជាហើយ និងត្រៀមបញ្ជូនគាត់តាមយន្តហោះមកកម្ពុជាវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ៕




មតិយោបល់