ព័ត៌មានជាតិ

ចូលលួចកាត់ខ្សែភ្លើងក្នុងរោងចក្រ ត្រូវអ្នកយាមចាប់ប្រគល់ឲ្យសមត្ថកិច្ច

​ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលលួចកាត់ខ្សែភ្លើងក្នុងរោងចក្រមួយកន្លែង តែត្រូវបានអ្នកយាមក្នុងរោងចក្រ នោះឃើញទាន់និងសហកាជាមួយសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅរោងចក្រមួយកន្លែងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ នី ណេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ទី២ឈ្មោះ ផាត សុវណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ទី៣ឈ្មោះ ថាច ប៉ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាងផ្សារដែក ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសម្នាក់ជាអ្នកមើលការខុសត្រូវក្នុងរោងចក្រខាងលើបានឲ្យដឹងថា រោងចក្រខាងលើបានបិតដំណើរកាជាង២ឆ្នាំមកហើយ ដោយបិតទ្វារចោលហើយរូបគាត់ជាអ្នកមើលកាខុសត្រូវ ដោយសារតែទីធ្លាដីធំពេកទើបមើលមិនសព្វ ហើយជាញឹកញាប់នៅក្នុងរោងចក្រខាងលើតែងតែបាត់សម្ភារៈជាច្រើនលើកច្រើនសារមកហើយ ។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យចំនួន៣នាក់កំពុងធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងទើបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនភា្លមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនថែមទៀតផង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕

មតិយោបល់