ព័ត៌មានជាតិ

មុននេះបន្តិច សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៦៤កញ្ចប់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មុននេះនប្តិច សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមផ្កូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន៦៤កញ្ចប់។

ការចាប់ឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ផ្លូវឌឿងហែម ខាងក្រោយក្រុមហ៊ុនឃ្យូប៊ី ផ្លូវព្រះមុន្នីវង្ស ខណ្ឌចម្ការមន ។

ជនសង្ស័យមានឈ្មោះ ហ៊ឺ តារា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះ៣៩៥ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន៕

មតិយោបល់