ក្នុងជំនួបប្រកួតពូល B នៃពាន AFF U15 GIRLS’ CHAMPIONSHIP 2017 ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានប្រកួតស្មើ ជម្រេីសជាតិនារីឥណ្ឌូនេសុីអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងទៅ នៅលើកីឡដ្ឋាន KM16 Stadium ធ្វើឲ្យ U15 កម្ពុជា ទទួលបាន ១ពិន្ទុ បន្ថែម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ក្នុងពូល B ដោយប្រកួត ៣លើក ឈ្នះ ១ដង ស្មើ ១ដង និងចាញ់ ១ដង មាន ៤ពិន្ទុ ខណៈដែល U15 ហ្វីលីពីន ប្រកួត ៣លើក ឈ្នះទាំងអស់ ឈរនៅលេខ១ ក្នុងពូល ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយគ្នា៕
មតិយោបល់