ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក មិនបានយកចិត្តទុកដាក់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ឡើយក្នុងមូលដ្ឋាន

ភ្នំពេញៈ ក្នុងមួយរយៈពេលថី្មៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់នូវរាល់បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បានបង្កើតស្ពានអាកាស គ្រប់ទីកន្លែងដើម្បីដោះស្រាយនៅបញ្ហាទាំងនេះ តែផ្ទុយទៅវិញលោក តី សុវណ្ណរ៉េត អធិការរងទទួលផែនចរាចណ៍និងសណ្ដាប់ធ្នាប់ ខណ្ឌទួលគោក មិនបានយកចិត្តទុកដាក់ នៅរាល់វិធានការរបស់ដឹកនាំឡើយ ដោយសម្ងំនៅស្ងៀមមិនមានវិធានការអ្វីឡើយ ជាក់ស្ដែង នៅចំណុចច្រមុះជ្រូក ផ្លូវ១៦០ កែវផ្លូវម៉ៅសេទុង ស្ដុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី២ អាជីវកបានយកចិញ្ចើមផ្លូវលើសពី ១ភាគ៣នៃផ្លូវ ធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមដល់ លោកអធិការរងទទួលផែន យកចិត្តទុកដាក់ នូវវិធានការរំដោះការកកស្ទះ របស់លោកអភិបាលរាជធានីភ្នំពេញផង កុំនៅសម្ងំយកតែប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ។ តែបើធ្វើមិនកើតលាលែងទៅ ទុកឲ្យអ្នកមានសមត្ថភាព និងមិនគិតពីប្រយោជន៍ខ្លួនធំជាប្រជាពលរដ្ឋ គេធ្វើម្ដង។

សូមបញ្ជាក់បន្ថែម រថយន្តស្ទូច មកនេះបានត្រឹមជិះកាត់តែប៉ុណ្ណោះ មិនហ៊ានធ្វើអ្វីនោះទេ៕

https://youtu.be/qqt2K5CKZQU

មតិយោបល់