ព័ត៌មានជាតិ

អាណិតគ្នាណាស់! ក្មេងស្រីមិនគ្រប់សតិម្នាក់ត្រូវបានក្មេងប្រុសម្នាក់ប៉ុនប៉ងចាប់រំលោភ!

បាត់ដំបង: ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល ដោយបានទទួលបណ្ដឹងពីឈ្មោះ ណុប ស៊ីនីម ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្ដឹងទៅលើឈ្មោះ សំ សឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ថាបានប៉ុនប៉ងចាប់រំលោភកូនខ្លួនឈ្មោះ នីម ស្រីទន់ ភេទស្រី អាយុ២៤ឆ្នាំ នៅចំនុចផ្លូវលំខាងលិចផ្ទះ ភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ បើតាមប្រភពពីឪពុករបស់ជនរងគ្រោះបានឱ្យដឹងថា កូនរបស់គាត់ជាមនុស្សវិកលចរិតនិយាយមិនកើត។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន៕

មតិយោបល់