ព័ត៌មានជាតិ

ខ្ចីម៉ូតូទៅឌុបសង្សារ បែជាមិនឃើញហើយប្រាប់ថាគេខ្ចីតបាត់ហើយ

ភ្នំពេញៈ យុវជនម្នាក់ បានឲ្យមត្តភក្តិរបស់ខ្លួនខ្ចីម៉ូតូទៅឌុបសង្សារហើយមកវិញនិយាយប្រាប់ម្ចាស់ម៉ូតូថាមានគេខ្ចីតបាត់ហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនជាម្ចាស់ម៉ូតូមានឈ្មោះ ឆែម ឌីណា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកមិត្តភក្តិដែលខ្ចីម៉ូតូទៅនោះឈ្មោះ មករា ភេទប្រុស អាយុ២៣ឆ្នាំស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលបាត់នោះម៉ាកSuzuki Let’sពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1GL-1772។

ប្រភពព័ត៌មានពីយុវជនម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះមករាបានខ្ចីម៉ូតូរបស់ខ្លួនពីចំណុចភូមិព្រៃទាដោយប្រាប់ថាជិះទៅឌុបសង្សាហើយក្រោយមកនៅពេលដែលខ្លួនសួរកម៉ូតូឈ្មោះមករាប្រាប់ថាមានគេខ្ចីតបាត់ទៅហើយៗមិនឃើញអ្នកខ្ចីតនោះត្រឡប់មកវិញទេមានន័យអ្នកខ្ចីតនោះសុីដាច់ម៉ូតូបាត់ទៅហើយ។តែក្រោយមកដោយក្រុមគ្រួសារទាំងសងខាងដឹងឮរឿងនេះនៅប្រលប់ថ្ងៃទី១១មិថុនាឆ្នាំ២០១៧ក៏សម្របសម្រួលគ្នានៅប៉ុស្តិ៍ចោមចៅដោយខាងក្រុមគ្រួសាររបស់ឈ្មោះមករាសុខចិត្តចេញមុខសងសំណងទៅខាងម្ចាស់ម៉ូតូដើម្បីកំឱ្យវែងឆ្ងាយម្យ៉ាងម្ចាស់ម៉ូតូមិនដាក់ពាក្យបណ្តឹងផងនិងបញ្ចប់រឿងត្រឹមហ្នឹង៕

https://youtu.be/4XdRuunkR2A

មតិយោបល់