ភ្នំពេញៈ កាលពីវេលាម៉ោង០២ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងែទី១៨ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចល្បាតប៉ុស្តិ៍ទំនប់ទឹក ជិះម៉ូតូដេញតាម ចាប់ជនសង្ស័យទាំងពីរនាក់ ក្រោយពួកគេធ្វើសកម្មភាព ប្លន់មិនបាបសម្រេច ចំណុចដែលចាប់ជនសង្ស័យទាំងពីរនាក់បាន នៅម្តុំសាលាបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ច ល្បាតប៉ុស្តិ៍ទំនប់ទឹក បានចេញល្បាតនៅតាមបណ្តោយផ្លួវលេខ១៩៩ កែងនិងផ្លូវលេខ៤៣០ ខណ:ដែលកំពុងតែជិះល្បាត ក៏ប្រទះឃើញជនសង្ស័យបួននាក់ ជិះម៉ូតូពីរគ្រឿង កំពុងតែជិះម៉ូតូតាមយុវវ័យម្នាក់ពីក្រោយ នៅតាមបណ្តោយផ្លូវលេខ១៩៩ ស្របពេលដែលជនសង្ស័យ ជិះទៅជិតដល់យុវវ័យនោះ បានធ្វើសកម្មភាព យកដាវសាម៉ូរ៉ៃមួយដើម បំរុងកាប់ទៅលើជនរងគ្រោះ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចល្បាត ឃើញទាន់ក៏ស្រែក ធ្វើឲ្យជនសង្ស័យ ភ័យក៏ជិះម៉ូតូរបស់ពួកគេ ព្យាយាមគេច តែដោយសមត្ថកិច្ច ជិះម៉ូតូប្រដេញតាមពីក្រោយភ្លាមៗតែម្តង ។
សមត្ថកិច្ចបានបន្ថែមទៀតថា ក្នុងការប្រដេញតាមចាប់ជនសង្ស័យនេះ គឺជនសង្ស័យជាអ្នកជំនាញខាងជិះម៉ូតូមែន បានជិះម៉ូតូរត់គេចពីកម្លាំងសមត្ថកិច្ចខណ្ឌចំការមន រហូតតាំងពីផ្លូវម៉ោសេទុង រហូតដល់ស្ពានអាកាស៥មករា ក្នុងខណ្ឌទួលគោក នៅតែដេញជនសង្ស័យមិនទាន់ ខណ:ដែលមកដល់ក្រោមស្ពានអាកាស៥មករា ក្រុមជនសង្ស័យបានជិះម៉ូតូបំបែកគ្នា មួយទៅឆ្វេង មួយទៅស្តាំ ពេលដែលសមត្ថកិច្ចឃើញដូចនេះ បានបត់ម៉ូតូតាមជនសង្ស័យពីរនាក់ ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខភ្នំពេញ1AI- 7460 បានជិះម៉ូតូរត់គេចតាមបណ្តោយមហាវីថីសហព័ន្ធរុស្ស៊ី ម្តង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ រីឯកម្លាំងសមត្ថកិច្ចខណ្ឌចំការមននៅតែមិនឈប់ បានជិះម៉ូតូប្រដេញតាមជនសង្ស័យជាប់មិនឲ្យឃ្លាតឆ្ងាតនោះឡើយ ចំណែកជនសង្ស័យ ពេលដែលឃើញ សមត្ថកិច្ចតាមជិតទាន់ទៅហើយ បានបន្ថែមល្បឿនកាន់តែលឿន ដោយមិនខ្លាចប៉ះម៉ូតូនិងរថយន្តផ្សេងនៅតាមបណ្តោយផ្លូវនោះឡើយ ខណ:ពេល ជនសង្ស័យជិះម៉ូតូរត់គេចកាន់តែលឿន ពេលដែលមកដល់ផ្លូវបំបែកជាបួន ក្រោមស្ពានអាកាស៧មករា ជនសង្ស័យបាន បត់ចង្កូតម៉ូតូយ៉ាងលឿន មកលើបណ្តោយផ្លូវលេខ២៧១វិញ បណ្តាលឲ្យម៉ូតូរបស់សមត្ថកិច្ចជ្រុលល្បឿនហួសបន្តិច ប៉ុន្តែកម្លាំងសមត្ថកិច្ចបានបត់ចង្កូតម៉ូតូ តាមចាប់ជនសង្ស័យបន្តទៀត។ ចំណែកជនសង្ស័យពេលដែលឃើញសមត្ថកិច្ច នៅរៀងធ្ងាយពីខ្លួន បានបន្ថែមល្បឿនកាន់តែ លឿនឡើងៗ រហូតមកដល់ស្ពានអាកាសស្ទឹងមានជ័យ ពេលដែលឡើងស្ពាន ផ្លូវកោងខ្លាំង ជនសង្ស័យនៅតែមិនបន្ថយល្បឿនម៉ូតូជិះស្ពានដោយគ្មានគ្រោះថ្នាក់ ពេលដែលជិះចុះមកដល់លើបណ្តោយផ្លូវលេខ២៧១វិញ ជនសង្ស័យកាន់តែបន្ថែមល្បឿនម៉ូតូ ដោយលើកនេះ ជនសង្ស័យហាក់បីដូចជាប្រណាំងម៉ូតូជាមួយនិងសមត្ថកិច្ចដូចហោះ ដោយមិនខ្លាចនិងការស្លាប់ សូម្បីតែសមត្ថកិច្ចក៏សរសើរដែរ លុះពេលជនសង្ស័យជិះរហូតមកដល់ផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៦៣ ជនសង្ស័យ បានបត់ចង្កូតម៉ូតូ ចុះមកផ្លូវ១៦៣វិញ ជិះបានបន្តិច មកដល់ផ្លូវបំបែកជាប្រាំ ជនសង្ស័យទាំងពីរនាក់ បានបត់ចង្កូតម៉ូតូជិះតាមបណ្តោយផ្លូវលេខ៤៣២វិញ ក្នុងល្បឿនលឿនដ៏ដែរ ហើយបានបោះដាវសាម៉ូរ៉ៃចោលនៅលើចិញ្ចើមផ្លូវទល់មុខផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវខាងលើទៀតផង ហើយជនសង្ស័យទាំងពីរនាក់ បានបន្ថែមល្បឿនម៉ូតូជិះរត់គេចកាន់តែលឿន ធ្វើឲ្យសមត្ថកិច្ចពិបាក ក្នុងការតាមចាប់យ៉ាងខ្លាំង
ចំណែកជនសង្ស័យបានជិះម៉ូតូរត់ គេចចុះ គេចឡើង ពេញទឹកដីខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើយយ៉ាងខ្លាំង ពេលដែលជនសង្ស័យជិះម៉ូតូគេចមកដល់ ម្តុំសាលាបឹងត្របែក បានវ៉ាក់អើនិងផ្លូវក្រឡុក ក៏បណ្តាលឲ្យដួលម៉ូតូ ហើយព្យាយាមរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចចាប់បាន ។
ពេលដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានហើយ ក៏បាននាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ចំពោះក្នុងការសួរនាំនេះ ជនសង្ស័យបានឆ្លើយសារភាពបញ្ជាក់ថា៖ ជនរងគ្រោះដែលខ្លួនមានបំណងកាប់ទៅនោះ គឺដោយសារជនរងគ្រោះនោះ ធ្លាប់បានរ៉ៃនិងយកដុំថ្មកប់ទៅមិត្តភក្តីខ្លួន កាលពីថ្ងែមុន ចឹងហើយ ថ្ងែនេះ បានជួបក៏សងសឹងឲ្យមិត្តភក្តីរបស់ខ្លួនតែម្តងទៅ ដោយមិនមានបំណងអ្វីផ្សេងនោះទេ
ជនសង្ស័យបានសារភាពទៀតថា ចំណែកដាវសាម៉ូវ៉ៃមួយដើមនោះ ពិតជាដាវរបស់ខ្លួនមែន ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកធ្វើការឃាត់ខ្លួនសួរនាំសិននិងចាត់ការតាមច្បាប់៕
មតិយោបល់