ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! ផ្ទុះធុងហ្គាសបណ្ដាលឲ្យឪពុកម្ដាយរងរបួសធ្ងន់រីឯកូនស្រីស្លាប់បាត់បង់ជីវិត

បាត់ដំបង: មានករណីផ្ទុះធុងហ្គាស កើតឡើងមួយបានកើតឡើង បណ្តាលឲ្យស្លាប់កូនស្រីម្នាក់ និងប្តីប្រពន្ធ២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិបេងស្អាត ឃុំបូក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ កាន ស៊ីឌឿន ត្រូជាប្តី អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ទី២ឈ្មោះ ចាន់ នី ត្រូវជាប្រពន្ធ អាយុ២៥ឆ្នាំ រងរបួសធ្ងន់ និងទី៣ឈ្មោះ ឌឿន នីកា ត្រូវជាកូនស្រី អាយុ៣ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ។

ក្នុងហេតុការណ៍នេះដែរបណ្តាលឲ្យខូចខាត ផ្ទះ១ខ្នង ទំហំ៥m គុណ ៦m ធ្វើពីឈើ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ម៉ូតូចាស់ចំនួន២គ្រឿង ពាងដាក់ទឹកធំៗចំនួន២ សម្ភារ:ក្នុងផ្ទះមួយចំនួនធំទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ និងបានជួយបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងបានពិនិត្យកន្លែងកើតហេតុសន្និដ្ឋានដំបូង ពិតជាករណីផ្ទុះធុងហ្គាស់ពិតប្រាកដមែន
មូលហេតុ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ពីខ្សែរភ្លើងប៉ះត្រូវ ធុងហ្គាស់ទើបបណ្តាលឲ្យផ្ទុះតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯសពត្រូវបានបងប្អូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់