ព័ត៌មានជាតិ

ស្រាទៀតហើយ! ស្រវឹងជោគរាល់ថ្ងៃ ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់

កណ្ដាលៈ បុរសម្នាក់ស្រវឹងស្រាជោគជាំរាល់ថ្ងៃ មិនដឹងជាដើរធ្លាក់ទឹកស្រះ ឬចុះមុជទឹកស្រះ ស្រាប់តែលង់ស្លាប់បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្រះត្រី ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា កន្លងមកឈ្មោះ យឹម ពៅ បានស្រវឹងស្រាជោគជាំជារៀងរាល់ថ្ងៃ លុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីពញរឹក ទើបប្រជាពលរដ្ឋ ឪពុកម្តាយ បងប្អូន ឆោឡោឡើង ដោយប្រទះឃើញ ឈ្នោះយឹម ពៅ លង់ទឹកស្រះត្រីរបស់ឈ្មោះកេរ្តិ៍ ណេ ស្លាប់បាត់ទៅហើយ រួចឪពុកម្តាយជនរងគ្រោះ បានរាយការណ៍ដល់សមត្តកិច្ចពេលនោះកំលាំងជំនាញពិនិត្យកន្លែងកើតហេតុស្រុក ប៉ុស្តិ៍ ពេទ្យឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ គឺសពនេះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ចំណែកឪពុកម្តាយសព ក៏ទទួលស្គាល់ថា កូនរបស់គាត់គឺផឹកស្រាស្រវឹងរាល់ថ្ងៃ ទើបបានលង់ទឹកស្លាប់បែបនេះ។

ក្រោយពិនិត្យរួច សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់