ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដកហូតថ្នាំញៀន៤០កញ្ចប់

ភ្នំពេញ: នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងការិយាល័យគ្រឿងញៀនអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញ អាវុធហត្ថទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក់ស្តែងពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បន្ទាប់ពីកម្លាំងអាវុធហត្ថទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចែកចាយនូវសារធាតុដោយខុសច្បាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវដែក សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ពៅ សុខហៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារសែនសុខ សង្កាត់ទួលឃ្មួញ ខណ្ឌសែនសុខ និងទី២ឈ្មោះ សឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ក្នុងនោះដកហូតបាន៖ ក្រាមសថ្លាចំនួន៤០កញ្ចប់តូច សង្ស័យគ្រឿងញៀន, ម៉ូតូ១គ្រឿង ម៉ាកPCX ពាក់ស្លាកលេខ ភ្នំពេញ1BZ-4491។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀន អាវុធហត្ថក្រុង ចាត់ការបន្ត៕

មតិយោបល់