ព័ត៌មានជាតិ

Update៖ រថយន្តបុកបន្តកន្ទុយគ្នា៥គ្រឿង តែរងការខូចខាត៣គ្រឿង

ភ្នំពេញ: រថយន្តបុកបន្តកន្ទុយគ្នាចំនួន៥គ្រឿង តែរងការខូចខាតចំនួន៣គ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណ:ដែលរថយន្តមិនចាំម៉ាកបើកមុខគេ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានឈប់ដើម្បីឲ្យម៉ូតូជិះឆ្លងផ្លូវ ស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងបន្ទាប់មិនចាំម៉ាកបានបុកពីក្រោយរថយន្តដែលឈប់នៅខាងមុខនោះ ហើយមិនជាយ៉ាងមេច ស្រាប់តែមានរថយន្តចំនួន៣គ្រឿងទៀតបានបុកគ្នាបន្តបន្ទាប់ បណ្តាលឲ្យរងការខូចខាតរថយន្តចំនួន៣គ្រឿង។

ចំណែករថយន្តដែលមិនចាំម៉ាក២គ្រឿងនោះដោយរងការខូចខាតបន្តិចបន្តួចផងនោះក៏បានបន្តដំណើរទៅបាត់អស់ នៅតែរថយន្តដែលរងការខូចខាតចំនួន៣គ្រឿងនោះ គឺទី១ ម៉ាកឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2L- 8095 ខូតខាតស្តុបមុខ និងស្តុបក្រោយផ្នែកខាងស្តាំ បើកខាងមុខ ,ទី២រថយន្តម៉ាក ឡិចស៊ីស ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AV- 6566 រងការខូចខាតកាង និងស្តុបមុខផ្នែកខាងស្តាំ និងខាក្រោយខូចខាតយ៉ាងដំណំ និងទី៣ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ3C- 4867 បើកបរខាងក្រោយគេ រងកាខូចខាតផ្នែកខាងមុខ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង៣គ្រឿងបានដោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់