ព័ត៌មានជាតិ

មុននេះបន្តិច បុរស២នាក់ ជិះម៉ូតូZoomer-X ទៅបុកបង្កាន់ដៃស្ពាន៧មករា របួសធ្ងន់បែកមុខបាក់ជើង

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរស២នាក់ ជិះម៉ូតូZoomer-X ទៅបុកបង្កាន់ដៃស្ពាន៧មករា បណ្តាលឲ្យដួលបោកក្បាលបែកមុខ បែកមាត់ និងម្នាក់ទៀតរបួសបាក់ជើង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពាន៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់