ព័ត៌មានជាតិ

រន្ធត់! រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់ស្រាល៩នាក់

ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ះកើតឡើង រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យមនុស្សរងរបួស៩នាក់ ធ្ងន់៦នាក់ (ស្រី៣នាក់) របួសស្រាល៣នាក់ (ស្រីម្នាក់)។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១៧១ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ស្ថិតនៅក្នុងភូមិ ត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រថយន្តបង្កម៉ាក Nissan FRONTTER ពណ៌ទឹកប្រាក់ ស៊េរី២០០៥ ពាក់ស្លាកលេខ ( រដ្ឋ 22 . 2 . 0289) បើកបរឈ្មោះ រិ សុខុម ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិ បុររីរដ្ឋបាល សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរ ពីកើតទៅលិច បុកបើកបររថយន្តម៉ាក Nissan NAVARA ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A – 4423 ស៊េរី ២០១២ ពណ៌ ស បើកបរដោយឈ្មោះ សរ ធន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិ ទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើដំណើរ ពីលិចទៅកើត និងមានអ្នករួមដំណើរចំនួន១៤នាក់ (ស្រី៧នាក់ )៖ ទី១ឈ្មោះ ប៉ាន់ ហុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិ ស្ទឹងស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (បណ្តាលអោយរងរបួស ចង្កេះ និង ក្បាលធ្ងន់ ),ទី២ឈ្មោះ ទា គិមលេង ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា(របួសធ្ងន់បាក់ដៃឆ្វេង),ទី៣ឈ្មោះ ឡៃ យ៉ុត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ ជាមួយគ្នា(រងរបួសក្បាលធ្ងន់),ទី៤ឈ្មោះ យឹម វឿត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា(របួសធ្ងន់បាក់ជើងស្ដាំ),ទី៥ឈ្មោះ ស រតនា ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភមិ គោកសាម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប(របួសដើមទ្រូងធ្ងន់ ),ទី៦ឈ្មោះ ប៉ោង ចន្ធី ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ ទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(របួសស្រាល),ទី៧ឈ្មោះ ដូត ចំរើន ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅភូមិ ទួលទ្រស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ( របួសស្រាល)។ ចំណែក៧នាក់ទៀតពុំមានរបួសឡើយ។

លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍ខេត្តឧត្តរមានជ័យ បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺសាររថយន្ត Nissan FRONTTER ពាក់ស្លាករដ្ឋ បើកបរមិនប្រកាន់ស្តាំ។

ចំណែករថយន្តទាំង២គ្រឿង ផ្នែកជំនាញបានយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង៕

មតិយោបល់