ការអានសៀវភៅបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន រហូតដល់អ្នកខ្លះទុកការអានសៀវភៅជាទម្លាប់ និងជាមេរៀនសម្រាប់រៀនដោយខ្លួនទៀតផង។ ប្រសិនបើគ្រាន់តែមើលលេងៗ ឬគ្រាន់តែអានឲ្យចប់ហើយ ទុកសៀវភៅចោល នោះគឺមិនហៅថាជាអ្នកអានសៀវភៅនៅទេ។
លោក Bill Gates ស្ថាបនិក Microsoft និងជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានលុយច្រើនជាងគេបំផុតរហូតដល់
៨០ពាន់លានដុល្លារអាមេរិក តែងតែអានសៀវភៅជាប្រចាំថ្ងៃហើយសៀវភៅដែលលោកអានភាគច្រើនជាសៀវភៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការធ្វើជំនួញ ការអប់រំ សុខភាព និងការគ្រប់គ្រង។ លោក Gates ត្រូវបានមហាជនទទួលស្គាល់ថា ជាបុគ្គលមួយរូបដែលចូលចិត្តអានសៀវភៅបំផុត។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Bill Gates បាននិយាយ មូលហេតុដែលលោកតែងតែអានសៀវភៅនៅមុនពេលចូលដេកគឺដោយសារតែជាមួយផ្នែកមួយដែលធ្វើឲ្យអាជីវកម្មរបស់លោករីកលូតលាស់។ លោកបានបន្តទៀតថា ក្រៅពីផ្ដល់នូវចំណេះដឹង សៀវភៅជាមិត្តដ៏ល្អ និងជាអ្នកដោះស្រាយបញ្ហា ព្រមទាំងបំភ្លឺផ្លូវ នៅពេលដែលយើងជួបបញ្ហា។ លោកមិនដែលចម្ងាយពេលវេលាច្រើនក្នុងការអានសៀវភៅនោះទេ ប៉ុន្តែលោកតែងតែអានវាជារៀងរាល់ថ្ងៃ ពោលគឺមួយថ្ងៃអានយ៉ាងតិច ១ម៉ោង ហើយអ្វីដែលលោកបានអានគឺលោកចាំបានភាគច្រើនព្រោះថាលោកអានវាដោយយកចិត្តទុកដាក់ និងអាចដោយសភាពយឺតៗ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៤ មានសៀវភៅ ៥មុខ ដែល Bill Gates បានអានចប់ ទី១៖ Business Adventures
សរសេរដោយ John Brooks, ទី២៖ Capital in the Twenty-First Century សរសេរដោយ Thomas Piketty, ទី៣៖ How Asia Works សរសេរដោយ Joe Studwell, ទី៤៖ The Rosie Effect សរសេរដោយ Graeme Simsion និង Making the Modern World: Materials and Dematerialization សរសេរដោយ Vaclav Smil៕
ប្រែសម្រួល និងដកស្រង់៖ Business Insider
មតិយោបល់