ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនខណៈពេលកំពុងឈរចែកចាយថ្នាំញៀននៅតាមផ្លូវសារធារណៈ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវព្រះមុន្នីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងតែឈរលក់ថ្នាំញៀននៅចំនុចកើតហេតុខាងលើ ដោយមានការសង្ស័យ ក៏ហៅឲ្យឈប់ដើម្បីធ្វើការឆែកឆេរ។ ក្រោយពីធ្វើការឆែកឆេររួចសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនប្រភេទសថ្លាចំនួន៣កញ្ចប់ធំ ហើយសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។
ប្រភពដដែលពីលោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ខាងលើ មានឈ្មោះ ទិត្យ សោភា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះ ជ័យ សាវ៉ន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្រោយពីធ្វើកាសាកសួរជនសង្ស័យហើយបានឈានទៅដល់ការចាប់ឃាត់ខ្លួនបក្សពួកវាម្នាក់ទៀតមានឈ្មោះ ជន យ៉េត ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងទីលានចាក់សំរាមចាស់ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅអ្នកលឿងត្រើយខាងលិច ក្នុងស្រុកលើកដែក ខេត្តកណ្តាល ឃាត់ខ្លួនបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ទៀត ហើយបានយកមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសាកសួរ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់