ភ្នំពេញៈ ក្រុមអ្នកញៀនលេងល្បែង ស៊ីសងបាញ់អាប៉ោងប្រុសស្រី ចំនួន២នាក់ត្រូវបានសមត្ថិកិច្ចនគរបាល ប៉ុស្តិ៍ទឹកថ្លា ធ្វើការចាប់ឃាត់ខ្លួនជាក់ស្តែង ខណៈពេលដែលពួកគេកំពុងជួបជុំគ្នាបាញ់អាប៉ោង ភ្នាល់ដាក់លុយដោយខុសច្បាប់ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទីតាំងលេងល្បែងស៊ីសងខាងលើត្រូវបានសមត្ថកិច្ចធ្លាប់បង្ក្រាបច្រើនដងហើយ
ប៉ុន្តែពួកគេមិនរាងចាលសោះឃើញនៅតែបន្តឡាយដដែល។
ជនដែលឃាត់ខ្លួនខាងលើនេះ ទី១ឈ្មោះ ម៉ែន តូច ហៅស្វិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុ៤៨ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ត្រង់ចំណុចផ្ទះកើតហេតុចាប់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី១៨ ខែកក្កដា
នេះ កម្លាំងនគរបាលបានជិះម៉ូតូយាមល្បាតក្នុងមូលដ្ឋានបានប្រទះឃើញ មនុស្សក្រុមកំពុងអង្គុយជុំគ្នា ពេលទៅត្រួតពិនិត្យប្រទះឃើញពួកគេកំពុងតែ
អង្គុយបាញ់អាប៉ោង ភ្នាល់ដាក់លុយ ទើបឃាត់ខ្លួនបាន២នាក់ ឯមួយចំនួនទៀត
បានរត់គេចខ្លួនអស់។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតយកមេអាប៉ោងមួយឈុត និងលុយជាង១០ម៉ឺនរៀល ជាវត្ថុតាងប្រព្រឹត្តបទល្មើស នាំយកមកឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តផងដែរ៕
មតិយោបល់