បន្ទាប់ពីយុទ្ធសាស្ត្រលេងបរបស់អ្នកចាត់ការទូទៅ Luis Enrique ធ្លាក់ចុះ នៅទីនេះដែរ ស្រាប់តែមានពាក្យចចាមអារាមថា កីឡាករ Lionel Messi អាចនឹងចាកចេញពីក្លិប Barcelona ដែលជាការផ្ទេរមួយប្រវត្តិសាស្ត្រ។
ពាក្យចចាមអារាម កំពុងតែដុតថា កីឡាករ Lionel Messi ចាកចេញ នេះកំពុងតែក្លាយជាប្រធានបទមួយដ៏ធំ តែអ្វីដែលសំខាន់នោះ ក្លិបធំៗដែលចង់បាន កីឡាករ Lionel Messi ត្រូវត្រៀមប្រាក់ ៦០០ លានដុល្លារ ដើម្បីយកគាត់ចេញពី Barcelona ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Guillem Balague ដែលជាអ្នកសារព័ត៌មានផ្នែកកីឡាកររបស់អេស្ប៉ាញ បានបញ្ចេញមតិថា វាមិនអាចទៅរួចនោះទេ ដែល Messi ចាកចេញពីក្លិប ដែលខ្លួនលេងតាំងពីយុវវ័យនោះ បើសិនរឿងនេះកើតមែន ព័ត៌មាននេះ អាចនឹងកើតឡើងពី ៦ ទៅ ៧ ខែមុនម្លេះ ។
រឿងនេះផ្ទុះឡើង ក្រោយ Luis Enrique មិនដាក់ Messi ជាជម្រើសទី ១ ធ្វើឲ្យក្លិបនេះចាញ់ Real Sociedad ក្នុងលទ្ធផល ១ ទល់នង ០ កាលពីថ្ងៃអាទិត្យ ។
ក្រោយមកទៀត កាន់តែធ្វើឲ្យ Messi ខឹងនោះ គឺរៀង ដេញកីឡាករជើងចាស់ Carlos Puyol ចេញពីក្លិប ហើយគេក៏ឃើញ Messi ចាប់ផ្តើម ចុច Follow ក្លិប Chelsea និងអ្នកលេងពីរនាក់ផ្សេងទៀត នៅលើ Instagram ។
សញ្ញានេះបញ្ជាក់ថា Messi កំពុងរកវិធី ចាកចេញពីក្លិប ទៅកាន់តោខៀវ ជាក់ជាមិនខាន ។
ជាមួយនឹងគ្នានេះដែរ កីឡាករ PSG លោក Argentine Javier Pastore សញ្ជាតិអាហ្សង់ទីន បានប្រាប់ដល់សារព័ត៌មានថា ៖ បើសិនជា Messi ប្រកាស់ចាកចេញមែន ជាក់ណាស់ ម្ចាស់ក្លិប PSG នឹងត្រៀមលុយទិញគាត់ រឿងលុយ ៦០០ លានដុល្លារនេះ វាមិនមែនជារឿងឈឺក្បាលរបស់ក្លិបឡើយ៕
ព័ត៌មានជាតិ
មតិយោបល់