ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង រវាងរថយន្តធុនត្រានិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចមណ្ឌលសុខភាពសំរោង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួន ឆន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1F-8947 ជិះមិនប្រកាន់ស្តាំ ក៏ត្រូវរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AZ-2016 បើកបរដោយឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងទៅត្បូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ហេតុ៕
មតិយោបល់