ព័ត៌មានជាតិ

បានម៉ូតូថ្មីជិះទៅអួតសង្សារ ពេលត្រឡប់មកវិញមិនប្រយ័ត្នជ្រុលទៅបុកដើមឈើទាលបណ្ដាលឲ្យរងរបួសធ្ងន់!

ភ្នំពេញ: យុវជនម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាលខណ:ជិះម៉ូតូឌុបគ្នាមកពីជួបសង្សារមិនប្រយ័ត្នជ្រុលទៅបុកដើមឈើទាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើទើបតែទិញម៉ូតូថ្មី ហើយនឹកឃើញចង់ទៅជួបសង្សារក៏ទៅជួប រួចត្រឡប់មកវិញជិះម៉ូតូភ្លេចខ្លួនខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនយ៉ាងលឿនជ្រុលធ្លាក់ផ្លូវទៅបុកដើមឈើទាលមុខវត្តជន្លង់ម្លូរ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ ម្នាក់បាក់ភ្លៅស្តាំ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ ម៉ូតូត្រូវបានជនរងគ្រោះឲ្យមិត្តភក្តិជិះទៅតាមហៅបងប្អូន ចំណែកជនរងគ្រោះដែលរបួសបាក់ភ្លៅត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម:៕

//youtu.be/ADGtpeKZO-E

មតិយោបល់