ព័ត៌មានជាតិ

រថយន្តកាមរី ប៉ះគ្នាជាមួយបាទ្បែន មិនអស់កំហឹង ក៏ទៅបុកម៉ូតូ១គ្រឿងទៀត អូសជិត ៣០០ ម៉ែត្រ សំណាងល្អមិនអ្នករងរបួស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកាមរីមួយគ្រឿង បានប៉ះគ្នាជាមួយរថយន្តបាទ្បែន១ គ្រឿង ហើយបន្តជ្រុកទៅបុកជាមួយម៉ូតូ MSX មួយគ្រឿងទៀត អូសប្រហែលជា ៣០០ ម៉ែត្រ នៅតា​មបណ្ដោយផ្លូវលេខ ៥៩៨ ដោយរថយន្តមិនបានឈប់នោះទេ គឺបន្តបើកចូលទៅក្នុងបុរីប៉េង ហួត។

ករណីគ្រោះថ្នាក់នេះដែរ បានកើតទ្បើងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ៕

មតិយោបល់