ព័ត៌មានកីឡា

Wayne Rooney រកបាន ១គ្រាប់ ទៀតហើយឲ្យក្រុម Everton (វីដេអូ)

អតីតខ្សែប្រយុទ្ធរបស់បីសាចក្រហម Manchester United កីឡាករ Wayne Rooney រកបាន ១គ្រាប់ ទៀតហើយបន្ទាប់ពីផ្លាស់មកកាន់ក្រុម Everton ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Genk របស់ប្រទេសបែលហ្សិក ដោយលទ្ធស្មើគ្នា ១ទល់១ កាលពីយប់មិញនេះ។

កីឡាករវ័យ ៣១ឆ្នាំ រូបនេះនៅតែធ្វើបានយ៉ាងល្អក្នុងករបង្ហាញខ្លួននៅលើទីលាន ជាក់ក្នុងប្រកួតមិត្តភាពនេះ Rooney រកបាន ១គ្រាប់ នៅនាទី ៤៥ ជិតចប់វគ្គទី ១ ខណៈដែល ១គ្រាប់ របស់ក្រុមដែលលេងនៅលីគកំពូលប្រទេសបែលហ្សិក Genk រកបាននៅនាទីទី ៥៥ នៃវគ្គទី២ ធ្វើឲ្យលទ្ធផលបានត្រឹមស្មើគ្នា ១ទល់១ ប៉ុន្នោះ។ កាលពីប៉ុន្មានសប្តាហ៍មុន Rooney ក៏រកគ្រាប់បាល់បាន ១គ្រាប់ ពីចម្ងាយយ៉ាងអស្ចារ្យ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប Everton ផងដែរ ក្នុងជំនួបមិត្តភាពយកឈ្នះក្រុម Gor Mahia ក្នុងលទ្ធផល ២ទល់១ ។

គួរបញ្ជាក់ផងដែរថា ម្ចាស់អាវលេខ ១០ រូបនេះ ធ្លាប់បានបង្ហើមឲ្យដឹងថា រូបគេនឹងធ្វើឲ្យដូច Cristiano Ronaldo និង Zlatan Ibrahimovic ដែលអាយុកាន់តែចាស់ កាន់តែល្បីល្បាញ៕

ខាងក្រោមនេះជាវីដេអូហាយឡាយ Genk ប្រកួតជាមួយ Everton៖

https://www.youtube.com/watch?v=zYQNd8SaWj4

មតិយោបល់