ព័ត៌មានជាតិ

ជិះម៉ូតូលឿនទៅបុករម៉កដឹកម្នាស់ពីក្រោយ បុរសម្នាក់ធ្លាយពោះវៀន!!

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូ និងរម៉កដឹកម្នាស់ បណ្តាលឲ្យបុរសម្នាក់របួសធ្លាយពោះវៀន និង២នាក់ទៀតរបួសស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ជិះគ្នា៣នាក់ក្នុងល្បឿនលឿន ស្របទិសដៅគ្នាជាមួយនឹងរម៉កដឹកម្នាស់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បុកពីក្រោយរម៉កដឹកម្នាស់យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាអ្នកឌុបបុកចំដែករងរបួសធ្លាយពោះវៀនចេញមកក្រៅ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកបុរស២នាក់ទៀតរងរបួសស្រាលត្រូវក្បាលផ្នែកខាងក្រោយទៅកាន់មន្ទីពេទ្យជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូនឹងរម៉កដឹកម្នាស់ ត្រូវកម្លាំងជំនាញចរាចរណ៍ខណ្ឌមានជ័យ យកទៅរក្សាទុករងចាំការដោះស្រាយ៕

//youtu.be/_EUCd2lstFs

មតិយោបល់