ព័ត៌មានជាតិ

ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនចំនួន៩កញ្ចប់ធំ!

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការបង្ក្រាបនិងចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀនបានចំនួន៣នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន៩កញ្ចប់ធំ រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ប្រតិបត្តិការនេះគឺធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ស៊ុន កាស៊ី ភេទប្រុស អាយុ៣៥ឆ្នាំ (មេខ្លោងក្រុមជួញដូរគ្រឿងញឿន) ទី២ឈ្មោះ ថុល សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ ថុន ឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។

នគរបាលបានឲ្យដឹងថា ការចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀនខាងលើនោះ គឺកម្លាំងបានធ្វើឡើងតាមរយ:ការស្រាវជ្រាវ គឺក្រុមនេះមិនមែនមានតែចំនួន៣នាក់នេះទេ ពួកគេមានគ្នារហូតដល់ទៅ៥នាក់ ដោយកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួន បក្ខពួកជនសង្ស័យបានចំនួន២នាក់ ខណ:ពេលពួកគេកំពុងជិះម៉ូតូទៅចែកចាយគ្រឿងញៀន។ ព្រមទាំងធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួចមកហើយ នៅក្នុងខណ:នោះបាននាំទៅធ្វើការសាកសួរ ទើបដឹងថាពួកនោះមានមេខ្លោងធំម្នាក់ឈ្មោះ ស៊ុន កាស៊ី និងបក្សពួក២នាក់ផ្សេងទៀត បន្ទាប់កម្លាំងបានធ្វើការស្រាវជ្រាវបន្ត រហូតកំណត់បានពីទីតាំងលាក់ខ្លួនរបស់ជនទាំងនោះច្បាស់លាស់ហើយ ទើបឈានដល់ការចាប់ខ្លួនមេខ្លោងរូបនោះ រួមនឹងបក្ខពួកនាពេលនេះតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្សពួកខាងលើនោះ កម្លាំងនគរបាលបានដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ព្រមទាំងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបានចោមចៅមួយជំហ៊ាន ដើម្បីបញ្ជូនបន្តទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/x-tNPytxbP4

មតិយោបល់