ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពង់ធំ៖ រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទទួលបានពាក្យបណ្តឹងពាក់ព័ន្ធ នឹងការបាត់ក្មេងនៅឡើយទេ!!!

កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានប្រាប់ Post News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មុននេះបន្តិចថា ពុំមានករណីចាប់ក្មេងនៅក្នុងខេត្តកំពង់ធំ ដូចជាពាក្យចចាមអារាម តៗគ្នានោះទេ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបន្តថាទៀតថា រហូតមកទល់នឹងម៉ោងនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពុំទាន់ទទួលបានពាក្យបណ្តឹងណាមួយច្បាស់លាស់ ស្តីពីការបាត់ក្មេងនោះទេ គឺមានតែពាក្យចចាមអារាម តៗគ្នាតែប៉ុណ្ណោះ។ ក្នុងនោះដែរ​សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយអប់រំ និងរំលឹកដល់ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ឲ្យមានការយកចិត្តទុកដាក់ចំពោះកូនៗរបស់ពួកគាត់ ម្យ៉ាងក្នុងពេលនេះ សមត្ថកិច្ចកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ចំពោះបញ្ហានេះផងដែរ៕

មតិយោបល់