ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងគំហុកច្រើនថ្ងៃជាប់ៗគ្នា ដែលបង្កឲ្យតំបន់មួយចំនួនរងការជន់លិចជំនន់ទឹកភ្លៀងក្តី ប៉ុន្តែ វាពុំបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រប៉ុលឌែរ ស្រុកព្រៃនប់ នោះទេ ។
តាមរយៈប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈស្ទើរគ្រប់ជ្រុងជ្រោយ និងកិច្ចសហការល្អពីបងប្អូនសហគមន៍កសិករប្រើប្រាស់ទឹក បានធ្វើឲ្យដំណាំស្រូវនៅតំបន់នោះ កាន់តែលូតលាស់ល្អ៕
មតិយោបល់