ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ បានកើតឡើងចំនួន ៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី៣នាក់) រងរបួសធ្ងន់ ១២នាក់ (ស្រី១នាក់) និងរបួសស្រាល ៣នាក់ (ប្រុស) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ២, រថយន្តធុនធំ ១គ្រឿង , គោយន្ត ១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់) ,ស្រវឹង ២លើក , មិនប្រកាន់ស្តាំ ១លើក (ស្លាប់៣នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់) កត្តាយានយន្ត ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ (យប់៤នាក់ ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក , ផ្លូវខេត្តក្រុង ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនធំ ២លើក ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ១លើក(ស្លាប់៣នាក់) របួស១នាក់ (ស្រី) , ឧត្តរមានជ័យ ២លើក ស្លាប់ ៣នាក់ របួស ២នាក់ និងខេត្តរតនគិរី ១លើក ស្លាប់ ១នាក់ របួស ១នាក់ ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥,៦៩៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣,៣៤៤គ្រឿង និងពិន័យសរុប ២,៣៥៣គ្រឿង៕
មតិយោបល់