ព័ត៌មានសុខភាព

រួមភេទញឹកញាប់ខ្លាំងពេក អាចមានបញ្ហាសុខភាពដែរឬទេ?

បរទេសៈ សិចធ្វើឲ្យមនុស្សមានអារម្មណ៍ថា សប្បាយរីករាយ និងស្រស់ថ្លា។ អ្នកអាចរីករាយជាមួយសកម្មភាពរួមភេទច្រើនយ៉ាង តាមអ្វីដែលអ្នកចូលចិត្ត ប៉ុន្តែក៏មិនត្រូវធ្វើវា រហូតដល់ភ្លេចទទួលទានអាហារនោះដែរ ព្រោះអាចនឹងមាន បញ្ហាដល់សុខភាពបាន។ បើទោះបីអ្នកវិទ្យាសាស្ត្រ បានអះអាងថា ការរួមភេទ អាចជួយកាត់បន្ថយភាពសតានតឹង និងជួយឲ្យអារម្មណ៍ស្រស់ស្រាយបានមែន ប៉ុន្តែសិចក៏អាចប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើអ្នករួមភេទវាញឹកញាប់ ខ្លាំងពេក។

រលាក
វាមិនមានសុវត្ថិភាពនោះទេ ប្រសិនបើអ្នកធ្វើសកម្មភាពផ្លូវភេទញឹកញាប់ ពេកនោះ ព្រោះអាចបណ្ដាលឲ្យមានការរលាក ប្រដាប់ភេទអ្នកបាន។ លើសពីទៅទៀត ខ្នង ជង្គង់ និងផ្នែករាងកាយរបស់អ្នកផ្សេងៗទៀត អាចមានបញ្ហាមិនស្រួល។

ឈឺចាប់
យើងដឹងហើយថា ការរួមភេទញឹកញាប់ពេក អាចបណ្ដាលឲ្យប្រដាប់ភេទរលាក ដែលបង្កជាឈឺចាប់បាន ប្រសិនបើអ្នកនៅតែបន្តសកម្មភាពសិចទៀត។

បាត់បង់ជាតិទឹក
ទាក់ទងនឹងសកម្មភាព ដែលអ្នកធ្វើអំទ្បុងពេលរួមភេទ អាចបណ្ដាលឲ្យអ្នក បែកញើស និងបាត់បង់ជាតិពីក្នុងរាងកាយបាន។

ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ
ខណៈដែលអ្នកចាប់ផ្ដើមសកម្មភាពរួមភេទនោះ វានឹងធ្វើឲ្យមានការរំញោច ផ្លូវភេទ ដែលជាកត្តាអាចរងផលប៉ះពាល់ ដល់ប្រព័ន្ធសរសៃប្រសាទ របស់អ្នកបាន។

ប្រព័ន្ធភាពសុាំចុះខ្សោយ
ការរួមភេទញឹកញាប់ពេក អាចធ្វើឲ្យប្រព័ន្ធភាពសុាំរបស់អ្នកចុះខ្សោយ ដែលងាយនឹងកើតជំងឺផ្សេងៗ៕

11

មតិយោបល់