កំពតៈ បុរសម្នាក់បានដួលសន្លប់ស្តូកស្តឹងដោយសារបើកម៉ូតូបុកក្មេងឆ្លងផ្លូវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីថ្ងៃត្រង់ ទី១៦ សីហា នេះ នៅបណ្តោយផ្លូវមាត់ព្រែក មុខមន្ទីរពេទ្យបង្អែក ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។
បុរសដែលដួលម៉ូតូសន្លប់ខាងលើ បានរងរបួសក្បាលធ្ងន់ធ្ងរ ហើយមិនទាន់ដឹងអត្តសញ្ញាណទេ។ បុរសខាងលើមានវ័យប្រមាណជា៥០ឆ្នាំ ពាក់អាវដៃវែង ខោជើងវែង ជិះម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខ កោះកុង1 A 8972។
ក្រោយពេលកើតហេតុ បុរសចំណាស់ខាងលើត្រូវបានក្រុមគ្រូពេទ្យ លើកយកទៅសង្គ្រោះ ព្រោះកើតហេតុនៅមុខមន្ទីរពេទ្យស្រាប់។
បើតាមប្រភពកន្លែងកើតហេតុ បានបញ្ជាក់ថា បុរសខាងលើបានបើកបរម៉ូតូក្នុងល្បឿនលឿនល្មម មកដល់ចំណុចខាងលើ មានមនុស្សចំណាស់ម្នាក់ដឹកដៃក្មេង២នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ហើយក៏រត់ចូលម៉ូតូរបស់គាត់តែម្តង ធ្វើឲ្យគាត់គេចមិនទាន់ក៏ជ្រុលបុកក្មេង បណ្តាលឲ្យដួលទាំងក្មេង ដួលទាំងគាត់ ហូរឈាមដាបពេញផ្លូវ រីឯក្មេងបែរជាមិនសូវត្រូវអីសោះ ហើយក៏នាំគ្នារត់បាត់ពេលឃើញសភាពមិនស្រួល។ យ៉ាងណាក៏ដោយអ្នកដំណើរដូចគ្នាក៏បាននាំគ្នាជួយសម្រួលពួកគាត់ ដោយមិនបានដឹងដល់សមត្ថកិច្ចឡើយ៕
https://youtu.be/vFjcS6YfAS4
មតិយោបល់