ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ត្រូវពលរដ្ឋចាប់វាយ នៅសល់តែដង្ហើមចង្រិត

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែ សីហានេះ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋវាយស្ទើរស្លាប់ សល់តែដង្ហើមចង្រិត បណ្ដាលឲ្យរងរបួសធ្ងន់ ខណ:រូបគេបានធ្វើសកម្មភាព លួចកាច់សោកម៉ូតូគេ ហើយម្ចាស់ឃើញទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុន រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងលក់បន្លែសួនធម្មជាតិ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត ភូមិ សង្កាត់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនសង្ស័យឈ្មោះ កែវ សុខឃួន (ហៅធី) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិប្រាកដស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីនិច ពណ៌ត្រួយចេក ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BQ8286 ចេញពីផ្ទះ ដើម្បីមកធ្វើការដូចសព្វដង នៅចំណុចខាងលើ ពេលមកដល់នាងបានចតម៉ូតូ នៅមុខកន្លែងធ្វើការហើយក៏ដើរចូលទៅក្នុង មួយសន្ទុះក្រោយមកស្រាប់តែមានក្រុមជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាកទេ មកធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់នាង ពេលនោះបានអ៊ុំប្រុសដែលជាម្ចាស់ហាង ឃើញទាន់ក៏ស្ទុះចេញមកស្រែកថា ចោរៗធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែនោះចេញមកជួយចាប់បានជនសង្ស័យម្នាក់ វាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។ រីឯបក្ខពួកគេម្នាក់ទៀត បានរត់គេចខ្លួនវាត់។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានចុះមកដល់ និងឃាត់ខ្លួនជនសង្ស័យតែម្តង ប៉ុន្តែដោយសារជនសង្ស័យមានរបួសធ្ងន់ ក៍បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ។ បន្ទាប់ពីព្យាបាលរួច ក៍បញ្ជូនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខវិញ ដើម្បីកសាងសំណុរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនិតិវិធី ហើយម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់វិញ៕

//youtu.be/M4XXehbeZb0

មតិយោបល់