ព័ត៌មានជាតិ

ករណីឃាតកម្ម បុរសជាប្ដីជនជាតិវៀតណាម ចាក់សម្លាប់ប្រពន្ធខ្លួនឯង

កោះកុង: លោកវរសេនីយ៍ ជា សារិន អធិការស្រុកមណ្ឌសីមា បានប្រាប់ Post News ថា កាលពីយប់ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៧ មានករណីឃាតកម្ម ប្ដីចាក់ប្រពន្ធត្រូវ១កាំបិត ចំស្លាបប្រចៀវខាងឆ្វេង បណ្ដាលឲ្យស្លាប់។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាងឌឹក ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា ខេត្តកោះកុង។ ចំណែកជនរងគ្រោះ ឈ្មោះ ង្វៀង ង៉ុកយឿង ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា ខេត្តកោះកុង។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យវិញ កំពុងបំពេញសំណុំរឿង បញ្ជូនទៅឲ្យផែនព្រហ្មទណ្ឌខេត្ត៕

មតិយោបល់