ភ្នំពេញៈ កាលពីពេលកន្លង ទៅមានករណីឆក់ ទូរសព្ទចំនួន២ករណី បានកើតឡើង គឺកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២ រសៀលនៅចំណុច ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ភូមិទី៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងកាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១ រសៀល នៅចំណុចផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឆ្លងតាមបទល្មើសខាងលើនេះរួចមក នគរបាលបានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមមាន៖
១.ឈ្មោះ ទូច អមរា ហៅមី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ដេកលើសួនមាត់ទន្លេ)។
២.ឈ្មោះ សន សុណ្ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ដេកលើសួនមាត់ទន្លេ)។
៣.ឈ្មោះ ណាត ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ដេកលើសួនមាត់ទន្លេ)។
ជាមួយនិងការឃាត់ខ្លួននេះដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបានរួមមាន ម៉ូតូមួយគ្រឿងម៉ាកសេ១១០ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-6297. ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។
ចំណែកជនរងគ្រោះទី១ជាជនបរទេស ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំ ដែលត្រូវបានចោរឆក់ពេលដើរនិយាយទូរសព្ទ (មិនបានមកដាក់ពាក្យបណ្តឹង ) និងជនរងគ្រោះទី ២ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ បានត្រូវចោរឆក់ទូរសព្ទ ពេលជិះម៉ូតូកាន់ទូរសព្ទដៃនិយាយ តែធ្វើសកម្មភាពមិនបានសម្រេច ដោយជនរងគ្រោះដណ្តើមបានទូរសព្ទដៃមកវិញ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងដែរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាឆក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានកសាងសំណុំរឿងតាមនិតិវិធីចាត់ការបន្តតាមច្បាប់បន្តទៀត ៕
មតិយោបល់