កណ្តាលៈ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវបានស្លាប់ ដោយមនុស្សជាច្រើនដាក់ការសង្ស័យថា បណ្តាលមកពីលោកគ្រូ អ្នកគ្រូ និងប្រធានគ្រប់គ្រងសាលានោះ ខ្វះការថែរក្សា ក៏ដូចជាមើលលការខុសត្រូវទៅលើក្មេងៗ ទើបបណ្តាលក្មេងៗប្រុសស្រីប្រលែងគ្នាដួលផ្ងារក្រោយចំទ្វារក្នុងសាលាធ្វេីឲ្យស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បេីយោងតាមសាក្សីដែលដឹងហេតុការណ៍នៅក្នុងសាលានោះបានបង្ហេីបឲ្យ Post News ដឹងថា ក្មេងស្រីដែលជាជនរងគ្រោះមានឈ្មោះ អ៊ួន ណារ៉ាន់យ៉ា អាយុ១២ឆ្នាំ រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ហេតុការណ៍នោះបានកេីតឡេីងតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងសាលា ដែលដេីមចមផ្តេីមចេញពីការប្រលែងគ្នា ដួលបោកខ្លួនទៅនឹងទ្វារសាលារួចម្តាយឪពុកយកទៅព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៩ ខែឆ្នាំដដែល ត្រូវបានស្លាប់តែម្តង។
ដោយឡែកចំពោះការឆ្លេីយរបស់ឪពុកជនរងគ្រោះបានឲ្យដឹងតាមរយៈទូរសព្ទថា កូនស្រីរបស់គាត់ ពិតជាបានជួបនឹងហេតុការណ៍បែបនេះមែននៅក្នុងសាលាវេស្តលែន ហេីយគាត់បានយកទៅព្យាបាល អស់រយៈពេល៦ថ្ងៃ តែសំណាងរបស់នាងអាក្រក់ ក៏ស្លាប់តែម្តងទៅ ហេីយចំពោះការប្តឹង លោកអត់ទាន់បានប្តឹងទេ ពីព្រោះសាលាបានអះអាងថា ជួយផ្តល់ថវិការចំនួន៣០០០ ដុល្លារ ដល់គាត់ ប៉ុន្តែមកទល់ពេលនេះហេីយ នៅមិនទាន់មានដំណឹងអីបន្តិចសោះ គឺអ្នកគ្រប់គ្រងសាលាឲ្យចាំមេីលសិនៗ តែប៉ុណ្ណោះ តែហាក់ដូចជាមិនទទួលខុសត្រូវ ក្នុងហេតុការណ៍នេះនោះទេ ធ្វេឲ្យគាត់អស់សង្ឃឹម បានត្រឹមតែសោកស្តាយកូនស្រី ដែលបានស្លាប់ចោលគាត់តែប៉ុណ្ណោះ។
លោក ស កែវពិសិទ្ធិ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា លោកបានធ្វេីការស៊ើបអង្កេតក្នុងរឿងនេះដែរ
កូនស្រីម្នាក់នេះជាក្មេងកំព្រាម្តាយ ហេីយឪពុកនាងមិនបានប្តឹងមកសមត្ថកិច្ចនោះទេ នៅពេលដែលក្មេងស្រីនោះស្លាប់ ក៏ឪពុកជនរងគ្រោះ មិនបានធ្វេីកោសល្យវិច័យលេីរូបកូនគាត់ដែរ ហេីយបព្ហាានេះជារឿងអចេតនាទេ ពីព្រោះក្មេងលេងទៅលេងមក វាខុសប្លែកពីធម្មតាត្រង់ថា អ្នកគ្រប់គ្រងសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូខ្វះការត្រួតពិនិត្យមេីលការខុសត្រូវ និងអប់រំទៅលេីក្មេងៗ ដូចនេះអ្នកគ្រប់គ្រងសាលាក៏រួមចំណែកទទួលខុសត្រូវដែរ។
លោក ជា ដារារិត ប្រធានរដ្ឋបាលសាលាវេស្តលែន យ៉ាងដូចច្នេះថា លោកធ្វេីការនេះជាកូនចៅគេទេ
គ្មានសិទ្ធិសម្រេចទៅលេីអ្វីនោះទេ ហេីយពេលនេះមិនចាំបាច់សម្ភាសន៍ទេ គ្រាន់តែនិយាយគ្នាលេងទៅបានហេីយ នៅក្នុងសាលានេះមានករណីយ៉ាងដូចច្នេះមែន តែក្មេងនោះមិនបានរងរបួសធ្ងន់ទេ នៅពេលដែលកេីតឡេីង។ បន្ទាប់ក្មេងស្រីនោះមករៀនធម្មតា បាន២ ទៅ៣ថ្ងៃ បាត់៥ថ្ងៃ រួចក៏ឮតំណឹងថាស្លាប់បាត់ហេីយ។ លោកបានបព្ជាាក់ទៀតថា បេីមានករណីអ៉ីចឹង សាលាមាន អុីនសេីរែន ផ្តល់ជូននៅថវិការតាមបែបមនោសព្ចេាតនា ប៉ុន្តែសាលាបានស្រាវជ្រាវរឿងរយៈពេលកន្លះខែក្រោយពេលទទួលដំណឹង។
គួរបព្ជាាក់ផងដែរថា សាលាវេស្តលែន ដែលបានបេីកបង្រៀននៅលេីទឹកដីក្រុងតាខ្មៅជាច្រេីនកន្លែងនោះ តែងតែរំខាននៅច្បាប់ចរាចរណ៍ ជាច្រេីនករណីដូចជា ចតរថយន្តដឹកសិស្សលេីដងផ្លូវជាតិ ការជូនសិស្សឆ្លងផ្លូវ ពេលព្រឹកថ្ងៃនិងល្ងាច នៅមុខសាលាតែងតែកកស្ទះ រថយន្តអ្នកធ្វេីដំណេីរ ម៉ូតូរឺម៉ក កកស្ទះជាច្រេីនរយគ្រឿងនៅពេលសាលាចេញចូលម្តងៗ ហេីយពិសេសជាងនេះទៅទៀតនោះ មកទល់ពេលនេះ គឺមានសិស្សបានស្លាប់ ដោយសារតែសាលាខ្វះការគ្រប់គ្រងលេីបព្ហាាក្មេងលេងទៀត។
ដូច្នេះហេីយ បងប្អូនប្រជាពលរដ្ឋដែលមានកូនទៅរៀននៅក្នុងសាលានោះបានមានការព្រួយបារម្ភយ៉ាងខ្លាំងនូវបព្ហាានេះ ហេីយទទូចសុំឲ្យលោក អភិបាលខេត្តកណ្តាល ក៏ដូចជាប្រធានមន្ទីរ មេត្តាជួយមេីលសាលា ឯកជនមួយនេះផង កុំឲ្យមានករណីដូចខាងលេីនេះទៀត៕
មតិយោបល់