ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះឆែកឆេនឹងឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវតាមបង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្តុតាង មួយចំនួន កាលពីវេលាម៉ោង១០ និង២៥នាទី ព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល លេខ១០ ផ្លូវលំ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ផាន់ វីរៈភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់កើតហេតុខាងលើ មានស្រុកកំណើត ភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ សម្ភារៈដកហូត ថ្នាំ១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន១ សម្ភារៈវិចខ្ចប់មួយចំនួន ដបសម្រាប់ជក់ថ្នាំ។

តាមនគរបាលបានឲ្យដឹងថាបន្ទាប់ពីស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមកហើយ ក្រោមបញ្ជារបស់ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បង្កានិងបង្ក្រាប រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ទើបនៅព្រឹកថ្ងៃទី២៩ ខែសីហានេះ កម្លាំងជំនាញ ដឹកនាំដោយលោក មន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនបានម្នាក់ សម្ភារៈជាវត្ថុតាងមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនបានជនសង្ស័យនាំខ្លួនសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់