ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ មកលេងផ្ទះម្តាយមីងចុះលេងទឹកលង់ទឹកស្លាប់

កណ្តាលៈ ក្មេងស្រីម្នាក់គួរអាណិតណាស់ ខណៈដែលមកលែងផ្ទះម្តាយមីង តែអកុសលអាក្រក់ បានលួចចុះទៅងូតទឹក លង់ទឹកស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះឈ្មោះស្រេង អុន ក្នុងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាម លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា កុមារារងគ្រោះ ឈ្មោះ សេង គឹមហ៊ួង អាយុ ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិវិហាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកអធិការបញ្ជាក់ថា នៅថ្ងៃទី ៦ ខែកញ្ញា ២០១៧ វេលាម៉ោង៣ ក្មេងរងគ្រោះបានលេងទឹកនៅខាងមុខផ្ទះកើតហេតុ លុះបានមួយសន្ទុះ ដោយបាត់ក្មេងយូរពេក មាមីង ដែលនៅលើផ្ទះក៏បានស្រែកឆោឡោនាំគ្នាចុះរាវក្នុងទឹក ហើយក៏ប្រទះឃើញក្មេងរងគ្រោះបានស្លាប់នៅក្នុងទឹកចំងាយប្រហែល ៥០ម៉ែត្រ នៅខាងត្បូងផ្ទះឈ្មោះ ស្រេង អុន រួចក៏បានរាយការណ៍មកនគរបាលប៉ុស្ដិ៍ប្រាសាទ ។

ក្រោយពេលបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍រដ្ឋបាល បានសហការជាមួយក្រុមប្រឹក្សាប្រាសាទ មេភូមិលេខ២ ចុះទៅដល់ផ្ទះកើតហេតុ និងបានពិនិត្យឃើញលើជនរងគ្រោះ ឃើញមានស្លាកស្នាមខាងលើចិញ្ចើមខាងស្ដាំ ក្រៅពីនេះពុំមានឃើញអ្វីទៀតទេ ដោយសន្និដ្ឋានច្បាស់លាស់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
តាមកាអះអាងរបស់ឈ្មោះ ស្រេង អុន ត្រូវជាម្ដាយមីងក្មេងរងគ្រោះ បានឲ្យដឹងថា ក្មួយរបស់គាត់បានមកលេងផ្ទះគាត់តាំងពីថ្ងៃទី០៤-៩-២០១៧ មកម្ល៉េះ។
បន្ទាប់ពីពិនិត្យរួចមក សពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់