ព័ត៌មានជាតិ

ចេញទៅធ្វើការអស់អគ្គិភយ័ឆាបឆេះផ្ទះអស់ទាំងស្រុង

កណ្តាលៈ ផ្ទះមួយខ្នងបានរងការខូចខាតទាំងស្រុង ខណៈដែលម្ចាស់ផ្ទះបាននាំគា្នចេញទៅធ្វើការរៀងៗខ្លួន ត្រូវអគ្គិភយ័ឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍អគ្គិភយ័ឆាបឆេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាង បានប្រាប់Post News អោយដឹងថា ម្ចាស់ផ្ទះ ជាប្ដី ឈ្មោះ ឡុង ប្រុស ភេទប្រុស អាយុ ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆុំ សារូ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរកសិករ មានកូន ៣នាក់ ស្រី ២នាក់ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
សម្ភារៈខូចខាត ផ្ទះខ្ពស់ធ្វើពីឈើប្រក់ស័ង្កសី កំពស់៦ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ទទឹង៥ម៉ែត្រ, ប័ណ្ណសំគាល់អចលនវត្ថុ (ប្លង់ដី)ចំនួន ២សន្លឹក, ប្រាក់ចំនួន៩០០ដុល្លារអាមេរិក និងសម្ភារៈប្រើប្រាស់ទាំងស្រុង។

លោកអធិការបញ្ជាក់ថា: នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១ និង២០នាទី ម្ចាស់ផ្ទះនិងក្រុមគ្រួសារ បានបិទទ្វារផ្ទះ រួចចេញទៅធ្វើការរៀងៗខ្លួន រហូតដល់វេលាម៉ោង១៣ និង៤០នាទី ផ្ទះរបស់ខ្លួន ត្រូវបាន អគ្គិភ័យឆាបឆេះ ។ ភ្លាមនោះ អ្នកភូមិនៅក្បែនោះ និងកម្លាំងប៉ូលីសប៉ុស្តិ៍ បានជួយយកទឹកពន្លត់ដែរ តែដោយសារភ្លើងឆាបឆេះខ្លាំងពេក ការជួយពន្លត់មិនបានលទ្ធផលល្អទេ រហូតឆេះផ្ទះអស់ទាំងស្រុង ប៉ុន្តែក្នុងករណីគ្រោះអគ្គិភ័យខាងលើ មិនបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សទេ ចំណែកមូលហេតុដែលឆេះ មិនទាន់បានដឹងច្បាស់លាស់នៅឡើយ៕

មតិយោបល់