ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី៣នាក់ ដកហូតថ្នាំញៀនចំនួន២៨កញ្ចប់តូចធំ

កោះកុង: ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរនូវសាធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះក្រហម ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងចំណុចផ្ទះជួល ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ័ទាំង៣នាក់ ទី១ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ទុប្បន្នភូមិ១ សង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង,ទី២ឈ្មោះ ម៊ិញ សុភា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង និងទី៣ឈ្មោះ ជា ស្រីស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបច្ចុប្បន្នភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៨កញ្ចប់ក្នុងនោះ៣កញ្ចប់ធំនិង២៥កញ្ចប់តូច មានទម្ងន់ស្មើនិង៧.០៦ក្រាម,ទូរសព្ទដៃ៥គ្រឿង និងដបសម្រាប់ជក់១ ថង់សម្រាប់ច្រក២ដុំ ទុយោជ័រ១ប្រអប់ដេកកេស៣ កន្ត្រៃ១ ,ម៉ូតូ១គ្រឿង, លុយរៀលចំនួន២០ម៉ឺនរៀល និងលុយបាតចំនួន២០០០បាត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់