ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ទទួលទានកាន់តែច្រើនធ្មេញកាន់តែអាក្រក់

យើងគ្រប់គ្នាតែងតែចង់មាត់ធ្មេញមានសុខភាពល្អ និងមានស្នាមញញឹមប្រកទៅដោយភាពទាក់ទាញ។ ក៏ប៉ុន្តែ បំណងប្រាថ្នាមួយនេះអាចនឹងត្រូវបានបំផ្លាញ ដោយសារតែអាហារមួយចំនួនដែលយើងគិតថាមានសុវត្ថិភាព តែវាបែរជាបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពមាត់ធ្មេញទៅវិញ។ ខាងក្រោមនេះ គឺជាអាហារដែលធ្វើឲ្យធ្មេញកាន់តែអាក្រក់៖

នំដំឡូង
នំដំឡូងស្រួយៗ ដែលគេកែច្នៃដាក់នៅក្នុងកំប៉ុង មានផ្ទុកជាតិកាបូអ៊ីដ្រាត ដែលអាចប្រែក្លាយទៅជាគ្លុយកូស ក្រោមឥទ្ធិពលនៃទឹកមាត់។ នេះជាមូលហេតុដែលបណ្តោលឲ្យកើតមានអាការៈឈឺធ្មេញ ហើយកំទេចកំទីរបស់វាដែលនៅជាប់តាមជើងធ្មេញមិនងាយលាងជម្រះស្រួលៗឡើយ។

ស្ករកៅស៊ូ
ថ្វីបើស្ករកៅស៊ូ អាចជួយបំបាត់ក្លិនមាត់ក៏ពិតមែន ប៉ុន្តែការទំពារស្ករកៅស៊ូ អាចធ្វើឲ្យទឹកមាត់ផលិតកាន់តែច្រើន ដែលនាំឲ្យមានការផលិតអាល់កាឡាំងកើតឡើង។ អាល់កាឡាំង នេះហើយជាអ្នកធ្វើឲ្យធ្មេញមានសំណឹក និងខូចខាតកាចាកនៃធ្មេញ។

ពោតលីង
តើអ្នកចូលចិត្តមើលកុន ឬមើលទូរទស្សន៍បណ្តើរញ៉ាំពោតលីងបណ្តើរមែនទេ? បើដូច្នោះមែនសូមកាត់បន្ថយទៅ ព្រោះពោតលីង មានផ្ទុកសារធាតុកាបូអ៊ីដ្រាត អាចបង្កើតទៅជាតិស្ករ ដែលបង្កឲ្យធ្មេញឆាប់ខូច និងខ្សោយធ្មេញទាំងអស់។

ស្រាក្រហម
ស្រាក្រហមមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្មេញរបស់យើងនោះទេ ប៉ុន្តែវាអាចផ្លាស់ប្តូរពណ៌ធម្មជាតិរបស់ធ្មេញទៅជាស្រមោលខ្មៅៗ។

នំប័ង
អាហារប្រភេទនេះ អាចធ្វើឲ្យមានជាតិម្សៅច្រើនបន្សល់ទុកនៅជាប់នឹងធ្មេញ ព្រមទាំងខាងក្នុងមាត់ ហើយងាយបង្កទៅជាកំណកកំបោរបំផុត។ មិនតែប៉ុណ្ណោះ ជាតិម្សៅទាំងអស់នេះអាចប្រែក្លាយទៅជាជាតិស្ករ នៅពេលដែលវាមានទំនាក់ទំនងជាមួយនឹងទឹកមាត់។ នេះហើយជាមូលហេតុមួយទៀត ដែលអាចបណ្តោលឲ្យឈឺធ្មេញ ឬខូចខាតធ្មេញធ្ងន់ធ្ងរ៕

ប្រភព៖ brightside

មតិយោបល់